ក្រុមហ៊ុន Air France-KLM

25 février 2019

EVENT, INTERNATIONAL

7

ក្រុង​ប៉ារីសៈ ក្រុមហ៊ុន​អាកាសចរណ៍​​ Air France-KLM Group របស់​បារាំង និង​ហូឡង់​ ​ដែល​ទទួល​រង​ការ​ប៉ះ​ពាល់​យ៉ាង​​ខ្លាំង​​កាល​ពី​ឆ្នាំ​មុន​ដោយ​​សារ​កូដកម្ម ​​និង​ភាព​ចលាចល​ថ្នាក់​គ្រប់គ្រង​ កាល​ពី​ថ្ងៃ​ពុធ​​បាន​រាយការណ៍​​ថា ​ប្រាក់​ចំណេញ​​សុទ្ធ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​​បាន​កើន​ឡើង​​ ​១៥០ ភាគរយ​​ ដល់​ ៤០៩​ លាន​អឺរ៉ូ ​(៤៦៣​ លាន​ដុល្លារ)។

លោក Benjamin Smith នាយក​ប្រតិបត្តិ​ថ្មី​​របស់​ក្រុមហ៊ុន​ Air France-KLM Group ​បាន​​ឲ្យ​ដឹង​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​មួយ​​ថា​៖ «​​លទ្ធផល​ការងារ​ដ៏​​រឹងមាំ​របស់​​ក្រុម​ការងារ​ជួរ​មុខ​របស់​យើង​​​ និង​ការ​បន្ត​គ្រប់​គ្រង​ការ​ចំណាយ​​បាន​ជួយ​មួយ​ផ្នែក​​ក្នុង​ការ​ទប់ទល់​​​ពី​​​​ការ​ប៉ះ​ពាល់​​ដោយសារ​ការ​ធ្វើ​​កូដ​កម្ម​​នៅ​ក្រុមហ៊ុន​​ Air France ក្នុង​ត្រី​មាស​ទី១ ​​ឆ្នាំ​មុន ព្រម​ទាំង​ផល​ប៉ះពាល់​ខ្លាំង​​ដោយ​សារ​ប្រេង​ឥន្ធនៈ»។

ធុរជន​ជនជាតិ​កាណាដា ​រូប​នេះ​​​បាន​ចូល​កាន់​តំណែង​​កាល​​​ពី​ខែ​កញ្ញា ​បន្ទាប់​ពី​ការ​ចាកចេញ​ភ្លាម​ៗ​របស់​លោក​ Jean-Marc Janaillac ​នៅ​ក្នុង​ជម្លោះ​ជូរចត់​មួយ​​​​ជុំវិញ​​បញ្ហា​ប្រាក់​ខែ​​នៅ​ក្នុង​​ក្រុមហ៊ុន​អាកាសចរណ៍​ Air Fra-nce ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Air France-KLM Group។​

ក្រុមហ៊ុន Air France បាន​ឲ្យ​ដឹង​ថា​ កូដកម្ម​រយៈ​ពេល ​១៥ ​ថ្ងៃ​​បាន​បណ្តាល​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​ចំនួន​​​ ​៣៣​៥ ​លាន​អឺរ៉ូ​។

កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​ ​ក្រុម​អាកាសយានិក​​របស់​ក្រុមហ៊ុន Air France ​បាន​បោះ​ឆ្នោត​​​គាំទ្រ​​កិច្ច​ព្រមព្រៀង​​ប្រាក់​ខែ​ថ្មី​ក្នុង​សំឡេង​គាំទ្រ​ ៨៥ ​ភាគរយ ដែល​បាន​​បញ្ចប់​ការ​ចរចា​​ដ៏​យូរ​អង្វែង​​និង​ច្រើន​ដង​រវាង​និយោជិត ​​និង​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន​។

ក្រុមហ៊ុន​ Air France-KLM Group​ ​បាន​រាយការណ៍​ថា​ កំណើន​ប្រាក់​ចំណូល​កាល​ពី​ឆ្នាំ​មុន​​​​បាន​កើន​ឡើង​នៅ​ក្នុង​គ្រប់​ផ្នែក​​អាជីវកម្ម​ទាំង​អស់​ ជា​មួយ​​ចំណូល​ប្រតិបត្តិការ​ចំនួន​​ ១,៣ ពាន់​លាន​​អឺរ៉ូ​។ ​ ​

ក្រុមហ៊ុន​គ្រុប​​នេះ​បាន​​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​​បាន​ដឹក​​អ្នក​ដំណើរ​ចំនួន​​ជាង ​១០០ លាន​នាក់​កាល​ពី​ឆ្នាំ​មុន​ ​ដោយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ក្លាយ​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​អឺរ៉ុប​នាំ​មុខ​គេ​​សម្រាប់​​ការ​ធ្វើ​ដំណើរ​រយៈ​ពេល​​វែង​។

ក្រុមហ៊ុន Transavia ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្តល់​សេវា​ហោះហើរ​តម្លៃ​ទាប​​​របស់​ក្រុមហ៊ុន​ខ្លួន ​​បាន​ដឹក​អ្នក​ដំណើរ​​ចំនួន ​១៥,៨ ​លាន​​នាក់​កាល​ពី​ឆ្នាំ​មុន​ ​​កើន​ឡើង​ចំនួន ​៧,១​ ភាគរយ​​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧។

ក្រុមហ៊ុន Air France-KLM បាន​បន្ត​ថា​ សមត្ថភាព​សម្រាប់​រយៈ​ពេល​ពេញ​ ១ ​​ឆ្នាំ​ ​២០១៨ ​ បាន​កើន​ឡើង​រហូត​ដល់​​​ ​២,១ ​ភាគរយ​ ​ដែល​ជា​ចម្បង​ត្រូវ​បាន​ជំរុញ​ដោយ​បណ្តាញ​​​​អាមេរិក​ខាង​ត្បូង​ដែល​កើន​ឡើង​ចំនួន​ ៨,៦ ​ភាគរយ​ ​អាត្លង់ទិក​ខាង​ជើង ៣,០ ​ភាគរយ​​ ​និង​អាស៊ី​​ ២,១ ​ភាគរយ​៕ AFP/PS

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy