ជំងឺ​មហារីក​មាត់​ស្បូន​អាច​និង​លុប​បំបាត់​បាន

14

នៅ​មុន​ទិវា​ជំងឺ​ជំងឺ​មហារីក​ពិភពលោក​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពន្លឿន​សកម្មភាព​ដើម្បី​លុប​បំបាត់​ជំងឺ​មហារីក​មាត់​ស្បូន ដែល​ជា​ជំងឺ​អាច​បង្ការ​បាន​ដែល​បាន​សម្លាប់​ស្ត្រី​ប្រមាណ​ជាង​៣​សែន​នាក់​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ។

ក្រុងហ្សឺណែវ ប្រទេសស្វ៊ីស —

ជំងឺ​មហារីក​មាត់​ស្បូន​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​របស់​ស្ត្រី​នៅ​ទូទាំង​ពិភពលោក។ ការ​ស្លាប់​៩០%​នៃ​ជំងឺ​នេះ​កើត​មាន​នៅ​ក្នុង​ប្រទេស​ក្រីក្រ​និង​ប្រទេស​មាន​ចំណូល​មធ្យម។ ជំងឺនេះ​បង្ក​ឡើង​ដោយមេរោគ papillomavirus ហើយ​ត្រូវ​ចម្លង​តាម​រយៈ​ការ​រួម​ភេទ។

​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ជំងឺ​មហារីក​មាត់ស្បូន​អាច​ព្យាបាល​ជា​ប្រសិន​បើ​វា​ត្រូវ​បាន​គេរក​ឃើញនិង​ព្យាបាល​ទាន់​នៅ​ដំណាក់​កាល​ដំបូង។ ប៉ុន្តែ​ដូច​ជំងឺដទៃ​ទៀត​ដែរ ការ​ការពារ​ជា​មធ្យោបាយល្អ​ជាង​គេ។ ហើយ​នៅ​ក្នុង​ករណី​ជំងឺ​ជំងឺ​មហារីក​មាត់​ស្បូន មាន​វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​មួយ​គេ​អាច​ចាក់​បង្ក​ជំងឺ​នេះ​បាន​ នៅ​ពេល​គេ​ចាក់​វ៉ាក់សាំង​ឲ្យ​ក្មេង​ស្រី​ពី​អាយុ​៩​ដល់​១៤​ឆ្នាំ។

លោក Paul Bloem មន្ត្រី​បច្ចេកទេស​កម្មវិធី​ថ្នាំ​ចាក់​ការពារ​នៃ​អង្គការ​សុខ​ភាព​ពិភពលោក ថ្លែង​ថា ថ្នាំ​វ៉ាក់សាំង​នេះ​ត្រូវ​បានគេ​ចាក់​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​អ្នក​មាន។ លោក​ថ្លែង​បន្ត​ថា ថ្វី​បើ​បណ្តា​ប្រទេស​ដែល​មាន​កើត​ជំងឺ​ជំងឺ​មហារីក​មាត់​ស្បូន​ច្រើន​ជាង​គេ​នៅ​ទ្វីប​អាហ្វ្រិក​និង​អាស៊ី​ នៅតែ​ដើរ​ពី​ក្រោយ​គេ​ចំពោះ​រឿង​ចាក់​វ៉ាក់សាំង​បង្ការ​នេះ ក៏​ប្រទេស​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ជឿន​លឿន​ខ្លះ​ដែរ។

លោក Bloem លើក​ឧទាហរណ៍​បញ្ជាក់​ថា៖

​«នៅ​បណ្តា​ប្រទេស​ដូច​ជា​រវ៉ាន់ដា ដែល​ជា​ប្រទេស​នាំ​មុខ​មួយ​នៅ​អាហ្វ្រិក​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ដល់​ជាង​៩០%​តាំង​ពី​ប្រាំ​ ប្រាំមួយ​ឆ្នាំ​មុន។ ប្រទេស​ប៊ូតង់​បាន​ចាក់​វ៉ាក់សាំង​ដល់​កុមារី​ដល់​៩០%។ ប្រទេស​ម៉ាឡេស៊ី​បាន​ចាក់​វ៉ាក់សាំង​ដល់​កុមារី​ខ្លួន​៩៧%។ ដូច្នេះ​មាន​ឧទាហរណ៍​ល្អៗ​ខ្លាំងចំនួន​ដែល​បង្ហាញ​ថា វ៉ាក់សាំង​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​និង​ងាយ​ផ្តល់​ឲ្យ​នៅ​ក្នុង​ស្ថានភាព​ប្រទេស​ក្រីក្រ»។

លោក Bloem និយាយ​ថា ប្រទេស​ចំនួន​៤​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ គឺ​អេត្យូពី តង់សានី ស៊ីមបាវ៉េ និង​ សេណេហ្គាល់ បានចាប់​ផ្តើម​ប្រើប្រាស់វ៉ាក់សាំង​នេះ​កាល​ពី​ឆ្នាំ​មុន។ លោក​ថ្លែង​ថា​ប្រទេស​ចំនួន​១១​ទៀត​នៅ​អាហ្វ្រិក​និង​អាស៊ី​នឹង​ចាប់​ផ្តើម​ប្រើប្រាស់​វ៉ាក់សាំង​នេះ​នៅ​ឆ្នាំ​ក្រោយ។

ព្រះអង្គម្ចាស់​ក្សត្រី​ Nothemba Simelela ជា​អនុប្រធាន​ទទួល​បន្ទុក​គ្រួសារ​ ស្ត្រី កុមារ និង​មនុស្ស​ពេញ​វ័យ។ ព្រះអង្គម្ចាស់​ក្សត្រី​មានសុវណ្ណី​ថា បញ្ហា​ធំ​មួយ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​គឺ​កង្វះ​ខាត​អ្នកមានជំនាញ​ដែល​អាច​សាកល្បង​និង​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​មហារីក​មាត់​ស្បូន​របស់​ស្ត្រី។

ព្រះអង្គម្ចាស់​ក្សត្រី​មាន​សុវណ្ណី​ថា ស្ត្រី​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​ជា​រឿយៗ​ជួប​បញ្ហារស់​នៅ​ឆ្ងាយ​ពី​គ្លីនិក​ដែល​អាច​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នេះ​បាន។

ប៉ុន្តែ​ព្រះអង្គម្ចាស់​ក្សត្រី​មាន​សុវណ្ណី​ប្រាប់​ VOA ថា មាន​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​នានា​អាច​ប្រើ​ដើម្បី​ជម្នះ​បញ្ហា​នេះ៖

«យើងអាច​ប្រើ​គ្លិនិក​ចល័ត។ ពេល​ខ្លះ​ទៀត​យើង​អាច​កំណត់​យក​ថ្ងៃ​ដើម្បី​ណាត់​ឲ្យ​ស្ត្រី​ឬ​ក្មេង​ស្រី​មក​ជួប​ដើម្បី​ដឹង​ពី​រឿង​ចាក់​វ៉ាក់សាំង​នេះ»។

ព្រះអង្គម្ចាស់​ក្សត្រី Nothemba Simelela បន្ត​ថា យុទ្ធសាស្ត្រ​មួយ​ទៀត​ដែល​រដ្ឋាភិបាល​អាច​ប្រើប្រាស់​បាន​គឺ​តាម​រយៈ​កម្មវិធី​សុខភាព​ក្នុង​សាលារៀន។ ជា​ឧទាហរណ៍​ ព្រះអង្គម្ចាស់​ក្សត្រី បាន​លើក​ឡើង​ពី​ប្រទេស​រវ៉ាន់ដា​និង​អាហ្វ្រិក​ខាង​ត្បូង​ដែល​បាន​នាំ​វ៉ាក់សាំង​នេះ​ទៅ​ក្នុង​សាលារៀន​ដែលអាច​ឲ្យ​ក្មេង​ស្រី​ច្រើន​បំផុត​ក្នុង​វ័យ​ត្រូវ​ចាក់​វ៉ាក់សាំង​មាន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​នេះ៕

VOA

02 កុម្ភៈ 2019
  • Lisa Schlein

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy