ថៃ ​អំពាវនាវ​ឲ្យ​យោធារក្សា​អព្យាក្រឹត

9

ក្រុងបាងកកៈ​ ក្រុម​អ្នក​នយោបាយ​បាន​ទាមទារ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​មេ​បញ្ជាការ​យោធា​ត្រូវ​តែ​រក្សា​អព្យាក្រឹតភាព​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​នៅ​ថ្ងៃ​ទី ​២៤ ​ខែ​មីនា​ខាង​មុខ​នេះ​ ក្រោយ​ពី​លោក​ បាន​ស្តី​បន្ទោស​ពួក​គេ​ជុំ​វិញ​ការ​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​ថវិកា​ការពារ​ជាតិ ​និង​បទ​ចម្រៀង​ប្រឆាំង​​កុម្មុយនីស្ដ​ជា​សញ្ញា​នៃ​​កំហឹង​​របស់​​យោធា​។​

លោក​ Chaturon​ Chaisang ​ជា​មន្ត្រី​សំខាន់​របស់​បក្ស​ថៃ​រក្សា​ជាតិ​ បាន​ថ្លែង​ថា ​ពាក្យ​សម្តី​ ​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​មេ​បញ្ជា​ការ​យោធា​ លោក​ឧត្តម​សេនីយ៍​ Apirat ​Kongsompong​ ​​មិន​សមរម្យ​នោះ​ទេ ​ហើយ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​លោក​ មិន​មែន​​​មាន​អព្យាក្រឹតភាព​ផ្នែក​នយោបាយ​នោះ​ទេ​។

លោក​ Chaturon​ បាន​ថ្លែង​ថា​៖ «​ក្រុម​មន្ត្រី​របស់​រដ្ឋ​ គួរ​តែ​រក្សា​អព្យាក្រឹតភាព​​របស់​ពួក​គេ ​ហើយ​មិន​គួរ​និយាយ​ប្រឆាំង​គ្រប់​គណបក្ស​ ដែល​ស្នើ​សុំ​ឲ្យ​​កាត់​បន្ថយ​ថវិកា​ការពារ​ជាតិ​​​នោះ​ទេ​»។

កាល​ពី​ថ្ងៃ​ចន្ទ លោក​​បញ្ជាការ​យោធា​​ឧត្តមសេនីយ៍ ​Apirat​ បាន​បញ្ចេញ​សំឡេង​ប្រឆាំង​យ៉ាង​ខ្លាំង ​ចំពោះ​ការ​ស្នើសុំ​ដោយ​គណបក្ស​ទាំង​អស់​នោះ ​ដូច​ជា ​បក្ស​ភឿ​ថៃ​ និង​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ​(Future ​Forward) ​ឲ្យ​កាត់​បន្ថយ​ថវិកា​ការពារ​ជាតិ ​និង​ត្រូវ​​លុប​បំបាត់​ការ​កេណ្ឌ​ទាហាន​ជា​ដាច់​ខាត​​។

មេ​បញ្ជា​ការ​យោធា​នោះ ​បាន​និយាយ​សំដៅ​ក្រុម​ស្តាំ​និយម​ ទាក់ទង​​នឹង​ចម្រៀង​ប្រឆាំង​កុម្មុយនីស្ត​ដែល​មាន​ចំណង​ជើង​ថា «Nak​Phandin»​ ដើម្បី​ពន្យល់​អំពី​ការ​ស្នេហា​ជាតិ​របស់​លោក​។

លោក Apirat​ បាន​ថ្លែង​នៅ​មុន​ពេល​ចាក​ចេញ​ពី​ការិយាល័យ​បញ្ជា​ការ​នៃ​កិច្ច​ប្រតិបត្តិការ​សន្តិសុខ​ផ្ទៃ​ក្នុង​ជាទី​ដែល​លោក​ បាន​ចូល​រួម​ខួប​លើក ​១១ ​ឆ្នាំ​របស់​ការិយាល័យ​នេះ​ថា៖ ​«​ពួក​គេ​គួរ​តែ​ស្តាប់​ចម្រៀង​នេះ ​«​NakPhandin»។ ​

NakPhandin មាន​ន័យ​ថា ការ​ទទួល​ខុស​ត្រូវ​ចំពោះ​​ទឹក​ដី​ គឺ​ជា​ចម្រៀង​ដែល​ត្រូវ​បាន​និពន្ធ​ឡើង​នៅ​ក្នុង​ឆ្នាំ ​១៩៧៥ បង្កើន​ស្មារតី​សេ្នហា​ជាតិ​៕

BKP/SK
21 February 2019

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy