បូម​ទឹក​បំពេញ​ស្រះ​នៅ​មុខ​ប្រាសាទ​អង្គរ​​

12

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ស្រះ​ទឹក​ប្រាសាទ​អង្គរវត្ត​​គឺ​ជា​ផ្នែក​​សំខាន់​មួយ​ដែល​ភ្ញៀវ​ទេសចរ​និយម​ទស្សនា​និង​​​ផ្តិត​យក​​រូបភាព​កំពូល​ប្រាសាទ​អង្គរវត្ត​ដែល​ឆ្លុះ​នៅ​​ក្នុង​ទឹក។​ ​

ភ្នំពេញ —

អាជ្ញាធរ​ជាតិ​អប្សរា​នៅ​សប្តាហ៍​នេះ​កំពុង​បូម​ទឹក​បញ្ចូល​ស្រះ​ខាង​ត្បូង​នៃ​ប្រាសាទ​អង្គរវត្ត​ដើម្បី​រក្សា​សោភណ្ឌភាព ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ខណៈ​ទឹក​ក្នុង​ស្រះស្រក​ចុះ​លឿន​ដោយ​សារ​ធាតុ​អាកាស​ក្តៅ​ខ្លាំង។​

ព័ត៌មាន​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​នៅ​ថ្ងៃ​ព្រហ្បតិ៍​នេះ​បញ្ជាក់​ថា​ ​កម្តៅថ្ងៃ​ហួតហែង​ខ្លាំង​នា​រដូវ​ប្រាំង​បាន​ធ្វើ​ឲ្យ​ទឹក​ក្នុង​ស្រះ​នៅ​ប្រាសាទ​អង្គរវត្ត​ស្រក​លឿន​ និង​បាត់​សោភណ្ឌភាព​មួយ​ផ្នែក។​

ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដដែលបន្ថែម​ថា​ ​ក្រុម​ការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​កំពុង​បូម​ទឹក​ពី​កសិណ​ប្រាសាទ​អង្គរវត្តបញ្ចូល​ទៅ​ក្នុង​ស្រះ​ខាង​ត្បូង​ ​ឬ​ស្រះ​ប្រុស​នៃ​ប្រាសាទ​អង្គរវត្ត​ ដែល​មាន​ទំហំ​៥០x៨០​ម៉ែត្រ ដែល​អាចផ្ទុក​ទឹក​បាន​ចំនួន​៥.០០០​ម៉ែត្រគូប។​ ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ការ​បញ្ចូល​ទឹក​ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​៣​ខែ​កុម្ភៈ​មកសម្រេច​បាន​ប្រមាណ​ជា​៣០​ភាគ​រយ​ ស្មើ​នឹង​១.៥០០​ម៉ែត្រ​គូប។​ ​អាជ្ញាធរ​ជាតិ​អប្សរា​បន្ថែម​ថា ការ​បញ្ចូល​ទឹក​នេះ​ធ្វើឡើង​តែ​ស្រះប្រុស​ប៉ុណ្ណោះ​ ​ដោយ​ឡែក​ស្រះ​ខាង​ជើង ​ឬ​ស្រះស្រី​ ​ដែល​ជាចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​ដែរ​នោះ​ ​អាជ្ញាធរ​មិន​បាន​បញ្ចូល​ទឹក​ទេ​ ​ដោយ​ទុក​ឲ្យនាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​ ​និង​បុរាណ​វិទ្យា​ធ្វើ​កំណាយ​បន្ត​ក្នុងគម្រោង​ស្ដារ​ឡើង​វិញ​នៃ​រចនា​សម្ព័ន្ធ​ស្រះ​នេះ។​

លោក​ ​ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ស្រះ​ទឹក​ប្រាសាទ​អង្គរវត្តគឺ​ជា​ផ្នែកសំខាន់​មួយ​ដែល​ភ្ញៀវ​ទេសចរ​និយម​ទស្សនា​និង​ផ្តិត​យករូបភាព​កំពូល​ប្រាសាទ​អង្គរវត្ត​ដែល​ឆ្លុះ​នៅក្នុង​ទឹក។​ ​លោក​បន្ថែម​ថា​ ​អាជ្ញាធរ​បាន​ចាប់​ផ្តើម​បូម​ទឹក​បញ្ចូល​ស្រះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣​ ​ហើយ​នឹង​បន្ត​មួយ​សប្តាហ៍​ទៀត​ដើម្បី​បំពេញ​តាម​បរិមាណ​ដែល​សមស្រប។​

លោក​ ឡុង កុសល ​បន្ថែម​ថា​ ​ស្រះ​ទឹក​ដែល​ស្រក​នេះ​គឺជា​ស្រះ​ទឹក​នៅ​ខាង​មុខ​ប្រាសាទ​ ហើយ​មិន​មាន​ពាក់ព័ន្ធ​នឹង​ទឹក​ដែល​ជា​គ្រឹះ​ប្រាសាទ​អង្គរ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«គឺ​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​គ្រឹះ​ប្រាសាទ​អី​ទេ។​ ​ទឹក​ដែលពាក់ព័ន្ធ​ជាមួយ​នឹង​គ្រឹះ​ប្រាសាទ​គឺ​កសិណ​ប្រាសាទ​អង្គរ​វត្ត​របស់​យើង។​ ​ហើយ​ប្រសិន​ជា​ប្អូន​ស្រីមាន​ចំណាប់​អារម្មណ៍​ ថា​ ​ចង់​មើល​ថា​ តើ​ទឹក​នៅ​កសិណ​ប្រាសាទ​អង្គរ​វត្ត​មាន​សភាព​ហូរហៀរ​ ​ពោរ​ពេញ​ប៉ុណ្ណា​ ​សូម​ប្អូន​អញ្ជើញ​មក​ចុះ។ ​ប្អូន​នឹង​ឃើញ​ហើយ​ថា ​ទឹក​មាន​កម្ពស់​ខ្ពស់​ ​ហើយ​នៅ​ពេញ​ល្អ​ណាស់»។

ប្រាសាទ​អង្គរ​វត្ត​ជា​ទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ប្រាសាទ​បុរាណ​នានា។​ ​របាយ​ការណ៍របស់​គ្រឹះស្ថាន​អង្គរ​កម្ពុជា​ ​ដែល​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​២០១៨​ ​កម្ពុជា​ទទួល​បាន​ចំណូល​សរុប​ជាង​១១៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ៕

08 កុម្ភៈ 2019
  • កាន់ វិច្ឆិកា

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy