លោក ត្រាំ​ និង​លោក​ឧបនាយក​រដ្ឋមន្រ្តី​ចិន​​នៅ​ឯ​សេតវិមាន

13

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ដូណាល់ ត្រាំ បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ឧប​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​ឯសេតវិមាន​កាល​ពី​ថ្ងៃសុក្រ ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​បន្ធូរ​បន្ថយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ។

តំណាង​មក​ពី​ប្រទេស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ​ នៅ​ក្រោម​ភាព​មិន​ច្បាស់​លាស់​ដែល​លោក ត្រាំ បាន​គំរាម​តំឡើង​ពន្ធ​គយ​បន្ថែម​ទៀត​លើ​ទំនិញ​របស់​ចិន​ដែល​មាន​ទឹក​ប្រាក់​ចំនួន​២០០​ពាន់​លាន​ដុល្លារ​ចាប់​ពី​ថ្ងៃ​ទី១​ ខែមីនា​ខាង​មុខ។

​លោក ត្រាំ​ បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក ​Liu He ​ដែល​ជា​អ្នក​ចរចា​ពាណិជ្ជកម្ម​ថ្នាក់​កំពូល​របស់​ចិន។ ប្រធានាធិបតី​ចិន​លោក ​Xi Jinping​ បាន​តែងតាំង​លោក​ Liu ​ធ្វើ​ជា​បេសកជន​ពិសេស​ និង​បាន​ផ្តល់​អំណាច​ដល់​លោក​ឲ្យ​ធ្វើ​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​នឹង​សហរដ្ឋអាមេរិក។

សហរដ្ឋ​អាមេរិក​កំពុង​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្តូរ​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​បញ្ឈប់​ការ​លួច​បច្ចេកវិទ្យា​អាមេរិក​ និង​បញ្ឈប់​ការ​ជួយ​ឧបត្ថម្ភ​ដែល​មិន​ត្រឹម​ត្រូវ​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​នានាគ្រប់​គ្រង​ដោយ​រដ្ឋ។ ​

ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ រាយការណ៍​ថា​ ក្រុម​អ្នក​ចរចា​មក​ពី​ភាគី​ទាំង​ពីរ​បាន​ព្យាយាម​បញ្ចប់​កិច្ច​ព្រម​ព្រៀង​លម្អិត​ចំនួន​៦​ដែល​មាន​បញ្ជូល​បញ្ហា​សំខាន់ៗ​ស្ទើរ​តែ​ទាំង​អស់​ រួមទាំង​ការ​លួច​យក​បច្ចេកវិទ្យា​ និង​ការ​ជួយ​ឧបត្ថម្ភ​ជាដើម។ ​

ការយក​ពន្ធគយ​បន្ថែម​ដែល​លោក ត្រាំ​ បាន​គំរាម​កំហែង​នេះ​នឹង​មាន​ផល​ប៉ះ​ពាល់ ​ប្រសិន​បើភាគី​ទាំង​ពីរ​មិន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នៅ​មុន​ខែមីនា។ លោក ត្រាំ​ បាន​បង្ហាញ​ថា ​លោក​អាច​ពន្យារ​ពេល​ថ្ងៃ​ចាប់​ផ្តើម​តំឡើង​ពន្ធគយ​នេះ៕

23 កុម្ភៈ 2019
  • VOA News

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy