បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ និង​ស្ត្រី

17

បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ នៅតែ​ជា​បញ្ហា​ចម្បង​មួយ​នៅ​ប្រទេស​កម្ពុជា។

អង្គការ ភ្លែន​អន្តរជាតិ រកឃើញ​ថា បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ ជាពិសេស កុមារ​ក្រោម ៥​ឆ្នាំ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ នៅតែ​ជា​បញ្ហា​ចម្បង​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​តំបន់​ដាច់ស្រយាល​នៃ​ខេត្ត​ស្ទឹងត្រែង។

​អង្គការ ភ្លែ​ន​អន្តរជាតិ (Plan International) នៅ​ថ្ងៃ​ទី​២៨ មករា ទើបនឹង​បើក​ដំណើរការ​គម្រោង​លើកកម្ពស់​សុខភាព​របស់​ខ្លួន​មួយ សម្រាប់​ស្ត្រី និង​កុមារ នៅ​ភូមិ​ដាច់ស្រយាល ក្នុង​ខេត្ត​ស្ទឹងត្រែង។ គម្រោង​នេះ មាន​ឈ្មោះថា « ​គម្រោង​មួយ​ពាន់​ថ្ងៃ (១.០០០)​ដំបូង សម្រាប់​បង្កើន​សន្តិសុខ​ស្បៀង និង​ភាព​បន្សាំ ដើម្បី​លើកកម្ពស់​សុខភាព​មាតា ទារក និង​កុមារ នៅ​ក្នុង​ភូមិ​ចំនួន ៥១ នៃ​ខេត្ត​ស្ទឹងត្រែង។

ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អង្គការ​ភ្លែន​អន្តរជាតិ សរសេរ​ថា គម្រោង​នេះ​នឹង​ជួយ​កាត់បន្ថយ​អត្រា​កង្វះ​អាហារូបត្ថម្ភ​កុមារ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ តាមរយៈ​ការ​ធានា​ឱ្យ​មាន​សន្តិសុខ​ស្បៀង​សមស្រប​នៅ​ក្នុង​គ្រួសារ។

ព័ត៌មាន​របស់​អង្គការ ភ្លែន អន្តរជាតិ (Plan International) បង្ហាញ​ថា អង្គការ​នេះ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ចំនួន​៧១ ក្នុង​ពិភពលោក ហើយ​បាន​ចាប់ផ្ដើម​ការងារ​របស់​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០០២ ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​កុមារ ជាពិសេស ក្រុម​កុមារ​ដែល​គេ​មិនសូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់ ដោយសារ ពួកគេ​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ពី​ភាព​ក្រីក្រ ការ​រំលោភបំពាន និង​ពី​ការ​កេងប្រវ័ញ្ច​ផ្សេងៗ​។ អង្គការ ភ្លែន អន្តរជាតិ ឱ្យ​ដឹង​ថា គម្រោង​ការងារ​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ បាន​ផ្ដល់​ប្រយោជន៍​ដល់​កុមារ​ជាង ៦​សែន​នាក់ ដោយ​ប្រាស្រ័យ​ជាមួយ​គ្រួសារ​ចំនួន ៨​ម៉ឺន​គ្រួសារ នៅ​ក្នុង​សហគមន៍​ចំនួន ៥៨០​ក្នុង​ប្រទេស​កម្ពុជា៕

ដោយ អាស៊ីសេរី
2019-01-30

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy