នាយករដ្ឋ​មន្រ្តី​អង់គ្លេស​ថា​ រដ្ឋសភា​អាច​បោះឆ្នោត​ ដើម្បី​ពន្យាពេល​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​

23

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ រដ្ឋាភិបាល​លោកស្រី​មិន​បាន​ទទួល​ការគាំទ្រ​ពី​សភា​ចំពោះ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​ប្លុក​នេះ​ទេ។

នាយករដ្ឋ​មន្រ្តី​ចក្រភព​អង់គ្លេស​លោកស្រី Theresa May កាល​ពី​ថ្ងៃអង្គារ​បាន​ថ្លែង​ថា លោកស្រី​នឹង​អនុញ្ញាត​ឲ្យ​សមាជិក​សភា​ធ្វើ​ការ​បោះឆ្នោត​ដើម្បី​សម្រេច​ថាតើ​គាំទ្រ​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាពអឺរ៉ុប​ដែល​ហៅ​កាត់​ថា Brexit ដោយ​គ្មាន​កិច្ចព្រមព្រៀង​ ឬ​ស្នើ​សុំ​ឲ្យ​ពន្យាពេល​ក្នុង​ការចាកចេញ​ពី​ប្លុក​ដែល​មាន​ប្រទេស​ចំនួន​២៨​ជា​សមាជិក​នេះ។

រដ្ឋសភា​នឹង​រៀបចំ​ការបោះឆ្នោត​លើ​កិច្ចព្រមព្រៀង​របស់​លោកស្រី May នៅ​ថ្ងៃទី១៤​ខែមិនា​ គឺ​នៅ​ពីរសប្តាហ៍​មុន​ចក្រភព​អង់គ្លេស​ត្រូវ​ចាកចេញ​ពី​សហភាពអឺរ៉ុប​នៅ​ថ្ងៃទី២៩ ​ខែមីនា​ខាងមុខ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ រដ្ឋាភិបាល​លោកស្រី​មិន​បាន​ទទួល​ការគាំទ្រ​ពី​សភា​ចំពោះ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​ប្លុក​នេះ​ទេ។ ហើយ​ជា​លទ្ធផល​ ចក្រភព​អង់គ្លេស​ត្រូវ​ប្រឈម​នឹង​ការចាកចេញ​ពី​សហភាពអ៊ឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ ដែល​ការណ៍​នេះ​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​និង​បុគ្គល​មួយ​ចំនួន​នៅ​ទូទាំង​ទ្វីបអឺរ៉ុប។

ប្រសិន​បើ​លទ្ធផល​ការបោះឆ្នោត​មិន​ទទួល​បាន​ការគាំទ្រ​ពី​សភា​ ដូច​ដែល​ធ្លាប់​បាន​កើត​ឡើង​កាល​ពី​ខែមុន​ រដ្ឋសភា​ទំនង​ជា​នឹង​បោះឆ្នោត​លើ​សំណើរ​សុំ​ពន្យាពេល​ការ​ចាកចេញ​របស់​អង់គ្លេស។ ប្រសិន​បើ​រដ្ឋសភា​បដិសេធ​ជម្រើស​ទាំងពីរ​នេះ​ លោកស្រី May ថា​រដ្ឋាភិបាល​នឹង​ដាក់​សំណើរ​ថាតើ​សភា​ចង់​ពន្យាពេល​ចំពោះ​ដំណើរការ​ចាកចេញ​តាម​ផ្លូវច្បាប់​ដូច​ដែល​មាន​ចែង​នៅក្នុង​មាត្រាទី៥០។ លោកស្រី May​ បាន​បន្ថែម​ថា​ រាល់​ការ​ពន្យាពេល​ណា​មួយ​អាច​ធ្វើ​ទៅ​បាន​ត្រឹម​ចុង​ខែមិថុនា​ប៉ុណ្ណោះ។

លោកស្រី May បាន​ថ្លែង​ទៅ​កាន់​សភា​ថា «ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការពន្យាពេល​លើ​មាត្រា​ទី៥០ទេ។ អ្វី​ដែល​យើង​កំពុង​ផ្តោត​ខ្លាំង​បំផុត​គឺ​ត្រូវ​មាន​កិច្ចព្រមព្រៀង​មួយ​ ហើយ​បន្ទាប់​មក​ត្រូវ​ចាកចេញ​ពី​សហភាពអ៊ឺរ៉ុប​ត្រឹម​ថ្ងៃទី​២៩ ខែមីនា»៕

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy