GE លក់​អាជីវកម្ម​ជីវ​ឱសថ ​តម្លៃ​ជាង ២១ ពាន់​លាន​ដុល្លារ

25

ក្រុង​ញូវយ៉កៈ ក្រុមហ៊ុន​ពហុ​ផលិតផល​អាមេរិក​ General Electric (GE) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​លក់​​​អាជីវកម្ម​ជីវ​ឱសថ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន Danaher ក្នុង​តម្លៃ ២១,៤ ពាន់​លាន​ដុល្លារ​គិត​ជា​សាច់​ប្រាក់ ខណៈ​ដែល​ក្រុមហ៊ុន​កាត់​បន្ថយ​បំណុល​ក្នុង​គ្រា​ដែល​មាន​កិច្ច​ប្រឹងប្រែង​ជា​បន្ត​ក្នុង​ការ​រៀបចំ​ដំណើរការ​ក្រុមហ៊ុន​ឡើង​​វិញ។

ប្រតិបត្តិការ​ទិញ​លក់​នេះ អាច​ឲ្យ​ក្រុមហ៊ុន GE ​រួម​តូច​បន្ថែម​ទៀត និង​អាច​ឲ្យ​ក្រុមហ៊ុន​​ផ្តោត​លើ​វិស័យ​​ឧបករណ៍ ​និង​សូហ្វវែរ​នានា ដែល​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ជីវឱសថ ពោល​គឺ​ជា​អាជីវកម្ម​មួយ​ដែល​មាន​ប្រហែល ១៥ ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​វិស័យ​សុខាភិបាល​របស់​ក្រុមហ៊ុន GE។

ក្រុមហ៊ុន​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​សន្ទស្សន៍​ហ៊ុន​គោល Dow Jones ក្នុង​ឆ្នាំ ​២០១៨ ក្នុង​គ្រា​ដែល​មាន​ការ​ធ្លាក់​ចុះ​​អាជីវកម្ម​ថាមពល​របស់​ខ្លួន​ដែល​​​អូស​បន្លាយ​ពេល​យូរ​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​តម្លៃ​ភាគហ៊ុន។

លោក Lawrence Culp អគ្គ​នាយក​ក្រុមហ៊ុន GE បាន​ថ្លែង​ថា៖ «ប្រតិបត្តិការ​ទិញ​លក់​​នៅ​ថ្ងៃ​នេះ​គឺ​ជា​ដំណាក់​កាល​ដ៏​សំខាន់​មួយ»។

លោក​បន្ថែម​ថា៖ «វា​បង្ហាញ​ថា យើង​កំពុង​ប្រតិបត្តិ​យុទ្ធសាស្រ្ត​របស់​យើង​តាម​រយៈ​ការ​ចាត់​វិធានការ​​ហ្មត់ចត់ និង​ប្រកប​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​កាត់​បន្ថយ​បំណុល និង​ពង្រឹង​តារាង​​តុល្យការ​របស់​យើង»។

លោក Culp មាន​ប្រសាសន៍​ថា៖ «ផលបត្រ​ដែល​កាន់​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង គឺជា​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ​សម្រាប់​ក្រុមហ៊ុន GE ហើយ​យើង​​មាន​ជម្រើស​ច្រើន​សម្រាប់​​​ការ​ធ្វើ​ឲ្យ​តម្លៃ​របស់​ភាគហ៊ុនិក​កើនឡើង​ដល់​កម្រិត​អតិបរមា»។

លោក Culp ដែល​បាន​បម្រើ​ការងារ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Danaher ចាប់​ពី​ឆ្នាំ​ ២០០១ ដល់​ឆ្នាំ ២០១៤ បាន​ចូល​ដឹកនាំ​ក្រុមហ៊ុន GE កាល​ពី​ខែ​កញ្ញា៕

AFP | Publication date 27 February 2019 | 15:50 ICT

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy