ជំងឺ​ផ្ដាសាយ​ជ្រូក

28

ពលរដ្ឋ​រស់នៅ​ខេត្ត​ស្វាយរៀង​ និង​មន្ត្រី​សង្គម​ស៊ីវិល​បង្ហាញ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ​ផ្ដាសាយ​ជ្រូក​ពី​ប្រទេស​វៀតណាម ​មកកាន់​ប្រទេស​កម្ពុជា​ បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​មនុស្សសត្វ​។ ​ការ​បារម្ភ​នេះ​ ក្រោយពី​ពួកគេ​ប្រទះឃើញ​ជ្រូក​ច្រើន​សន្ធឹង​សន្ធាប់ ​នៅតែ​មានការ​នាំចូល​ ពី​ប្រទេស​វៀតណាម​ មក​លក់​នៅ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះបីជា ក្រសួង​កសិកម្ម​បាន​អំពាវនាវ ​ឱ្យ​សមត្ថកិច្ច​ព្រំដែន​រឹត​បន្តឹង​ក្ដី។

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​ នៃ​ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២១​ កុម្ភៈ​ថា​ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតែ​បណ្ដោយ​ឱ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​តាម​ច្រក​របៀង​ដួង​ មក​លក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ ដោយសេរី​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ត្រឹមត្រូវ​។ ពួក​ការ​បារម្ភ​ថា​ ជំងឺ​ផ្ដាសាយ​ជ្រូក​អាច​នឹង​រាលដាល​មកកាន់​ប្រទេស​កម្ពុជា​ប្រសិនបើ​ អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​ធូររលុង​ក្នុង​ការ​អនុវត្ត​ច្បាប់ ​និង​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដដែលៗ។

ពលរដ្ឋ​រស់នៅ​ឃុំ​ដួង​ស្រុក​រមាស​ ហែក​ ខេត្ត​ស្វាយរៀង​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា​ ស្ទើរ​ជា​រៀងរាល់​យប់​រថយន្ត​ដឹក​ជ្រូក​ទាំង​ទ្រុងៗ ពី​ប្រទេស​វៀតណាម​ ឆ្លងតាម​ច្រក​របៀង​ដូង​ក្នុង​ស្រុក​រមាសហែក​មក​លក់​នៅ​ប្រទេស​កម្ពុជា ​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ត្រឹម​ត្រូវ​ឡើយ​។ លោក​អះអាង​ថា​ អំពើពុករលួយ​ទាក់ទិន​នាំ​ទំនិញ​ពី​វៀតណាម​មក​លក់​នៅ​ប្រទេស​កម្ពុជា​ ដោយសេរី​បាន​ក្លាយ​ជា​ទម្លាប់​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ ​និង​មន្ត្រី​គយ​តាម​ព្រំដែន៖«ជ្រូក​យប់​ក៏​ចូល ថ្ងៃ​ក៏​ចូល​តិច ឬ​ច្រើន រ៉ឺម៉ក​ដឹក​ទៅ​ភ្នំពេញ ដឹក​ឡាន គឺ​ដឹក​ចេញ​ទៅ​ខាង​ព្រៃវែង​អី​ហ្នឹង។ ចំនួន ១តោន ទៅ ៣តោន ពេល​ណា​ដឹក​ឆ្លង​កាត់​ធុំ​ក្លិន។ ប្រហែល​ជា​មាន​ការ​ឃុបឃិត​គ្នា មិន​មែន​ហ៊ាន​ចូល​ខុស​ច្បាប់​ទេ ព្រោះ​យើង​មើល​ទៅ ច្រក​របៀង​សុទ្ធតែ​មាន​សមត្ថកិច្ច ប៉ូលិស​ទាហាន កងរាជអាវុធហត្ថ​តាម​បណ្ដោយ​ព្រំដែន​ច្រើន​ណាស់ បើ​គ្មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​ហ្នឹង​មក ក៏​មិន​អាច​ចូល​មក​បាន​ដែរ»

នៅ​ប្រទេស​វៀតណាម អាជ្ញាធរ​វៀតណាម​បាន​រក​ឃើញ​ថា​ ជំងឺ​ផ្ដាសាយ​ជ្រូក​មានឈ្មោះ​ថា​  ​អា​ហ្រ្វិកខេន​ស្វាញ ហ្វេ​វើ​ (African Swine​ Fever​ (AFS​) កំពុង​ឆ្លង​រាលដាល​ដល់​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ។ ទន្ទឹម​នឹង​នេះ​អាជ្ញាធរ​វៀតណាម​បាន​យក​សត្វ​ជ្រូក​មាន​ជំងឺ​ទាំងនោះ​ទៅ​កប់​ចោល​ក្នុង​រណ្ដៅ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​បន្ត​ទៀត។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ លី​ សុវ៉ាន់​ ដើម្បី​សុំ​ការ​ពន្យល់​ពី​ស្ថានភាព​ជំងឺ​ផ្ដាសាយ​ជ្រួក​ទាំងនេះ​ ​តែ​ទូរស័ព្ទ​របស់​លោក ​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃទី២១​ កុម្ភៈ​។ ​

ចំណែក​អធិការ​ស្រុក​រមាសហែក​លោក​ ចាប ណុល បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ី​សេរី​នៅ​ថ្ងៃ​ដដែល​នេះ​។

រី​ឯ​ស្នងការ​ខេត្ត​ស្វាយរៀង​លោក​ កឹង ឃន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរស័ក្តិ និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​លោក​ ស្រី​ វុឌ្ឍី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ២១កុម្ភៈ​។

ទោះ​ជា​យ៉ាង​ណា​ប្រតិភូ​រាជរដ្ឋាភិបាល ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វលោក​ តាន់​ ផាន់​ណា​រ៉ា​ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា នាយកដ្ឋាន​សុខភាព​សត្វ​បាន​កោះ​ប្រជុំ​បន្ទាន់​បំណង​រក​មធ្យោបាយ​ទប់ទល់​ជំងឺ​ផ្ដាសាយ​ជ្រូក​នេះ​មិន​ឲ្យ​ចូល​មក​កម្ពុជា​ ​ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ។ លោក​បាន​ជូន​ដំ​ណឹង​ភ្លាមៗ ទៅ​កាន់​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត/ក្រុង​ឲ្យ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​លើ​លិខិត​នាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម​ត្រូវ​បញ្ជាក់​ពី​សុខភាព​សត្វ​ឲ្យបាន​ត្រឹមត្រូវ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក​ សន​ ជ័យ​ មាន​មតិ​ថា​ ដើម្បី​ទប់​ទល់​ការ​នាំ​ជ្រូក​មាន​ជំងឺ​ពី​ប្រទេស​វៀតណាម​ទាល់តែ​មានការ​សហការ​ល្អ​រវៀង​ក្រសួង​កសិកម្ម​ក្រសួង​ពាណិជ្ជកម្ម​និង​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ។ លោក​ថា​ អាជ្ញាធរ​ជាតិ​គួរតែ​ស៊ើបអង្កេត​បទ​ល្មើស​ពុករលួយ​រឿង​នាំ​ជ្រូក​ និង​នាំ​ទំនិញ​ខូចគុណភាព​ចូល​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ក្រសួង​កសិកម្ម​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់​ស្កាត់។ ក៏ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ក្រោម​នៅ​តែ​មិន​អាច​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ច្រក​ព្រំដែន​មាន​ច្រក​អន្តរជាតិ និង​ច្រក​របៀង អ៊ីចឹង​ទៅ​ការ​ត្រួត​ពិនិត្យ​នៅ​តាម​ច្រក​ទាំង​ពីរ​នេះ មាន​ពេល​វេលា មាន​យប់ និង​ថ្ងៃ។ ប្រសិន​បើ​មាន​ការ​ត្រួត​ពិនិត្យ​ធូរ​រលុង ឬ​ក៏​មាន​ការ​បើក​ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​មាន​ជំងឺ ប៉ះ​ពាល់​សុខភាព​មនុស្ស​ជាក់​ជា​មិន​ខាន​ទេ ចាំបាច់​គួរ​តែ​មាន​វិធានការ​ស៊ើប​អង្កេត​ទាក់ទង​រឿង​បទ​ល្មើស​ពុក​រលួយ​ជា​ដើម»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា អាជ្ញាធរ​ជាតិ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ព្រំដែន ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ការ​ត្រួត​ពិនិត្យ​គុណភាព​ជ្រូក​មាន​ជំងឺ ​និង​ទំនិញ​គ្រប់​ប្រភេទ​ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។

ពលរដ្ឋ​រស់នៅ​ខេត្ត​ស្វាយរៀង​សង្កេត​ឃើញ​ថា ​ជ្រូក​ដែល​លក់​នៅ​តាម​ទីផ្សារ​គ្រប់​ស្រុក​ទូទាំង​ខេត្ត​ស្វាយរៀង​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម​មាន​តម្លៃ​ថោក។ ពួកគេ​ត្អូញ​ថា ​សមត្ថកិច្ច​ព្រំដែន​បាន​បណ្ដោយ​ឲ្យ​នាំ​ទំនិញ​ពី​វៀតណាម​ដោយ​សេរី​ ដោយសារ​ឥទ្ធិពល​នៃ​អំពើ​ពុក​រលួយ​ផ្ទុយ​ពី​អាជ្ញាធរ​វៀតណាម​ បាន​ហាម​ដាច់​ខាត​មិន​ឲ្យ​នាំ​ទំនិញ​ចូល​ពី​ប្រទេស​កម្ពុជា​ក្រៅ​ពី​ឈើ​ និង​ ស្ករ​ត្នោត៕

ដោយ ទីន ហ្សាការីយ៉ា
2019-02-21

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy