ជំនួប​​កំពូល​រវាង​លោក​ ត្រាំ និង​លោក គីម ជុងអ៊ុន

26

ទោះ​ណា​ជា​កិច្ច​ចរចា​រវាង​លោក​ប្រធានាធិបតី​ស.រ.អា. ​ដូណាល់ ត្រាំ​ និង​មេ​ដឹក​នាំកូរ៉េខាង​ជើង គីម ជុងអ៊ុន​ ក្នុង​ប្រទេស​វៀតណាម​បាន​រលំ​ក្នុង​សប្តាហ៍​នេះ​ក៏​ដោយ​ក៏​លោក ត្រាំ​ ហាក់​ដូច​ជា​គ្មាន​ទោមនស្ស​ចំពោះ​លោក ​គីម​ ទេ ដោយ​លោក​ប្រធានាធិបតី​បាន​ហៅ​លោក គីម​ ថា​ជា​មេដឹក​នាំ​ពិត​ប្រាកដ​ម្នាក់។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​តាម​ទូរទស្សន៍​ថត​នៅ​ក្នុង​ក្រុង​ហាណូយ​ជាមួយ​លោក ​Sean Hannity ​នៃ​បណ្តាញ​ទូរទស្សន៍ ​Fox News ​ដែល​បាន​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ លោក​ ត្រាំ​ បាន​ពណ៌នា​លោក​ គីម​ ថា​«ឆ្លាត»​ហើយ​«ឆាប់​ប្រែ​ប្រួល»។

លោក ត្រាំ​ ក៏​បាន​និយាយ​ដែរ​ថា​ លោក​ចូល​ចិត្ត​លោក​ គីម​ ហើយ​លោក គីមក៏​ចូល​ចិត្ត​លោក​ប្រធានាធិបតី​ដែរ។​ លោក​បាន​និយាយ​ថា៖ «មាន​មនុស្ស​ខ្លះ​និយាយ​ថា​ អូ! លោក​មិន​គួរ​ចូល​ចិត្ត​គាត់​ទេ​ ខ្ញុំ​និយាយ​ថា​ហេតុ​ដូច​ម្តេច​បាន​ជា​ខ្ញុំ​មិន​គួរ​ចូល​ចិត្ត​គាត់?» លោក​ប្រធានាធិបតី​បាន​និយាយ​ថា​លោក​និង​លោក គីម​ «ទាក់​ទង​គ្នា​បាន​ល្អ»។

គេ​បាន​រៀប​ចំ​តុ​មួយ​សម្រាប់​ការ​ពិសារ​អាហារ​ថ្ងៃ​ត្រង់​អបអរ​សាទរ​នៅ​ឯ​សណ្ឋាគារ​ Metropole ​ហើយ​ក៏​មាន​ការ​គ្រោង​ពិធី​មួយ​ដែរ​សម្រាប់​ឱ្យ​លោក ត្រាំ​ និង​លោក​ គីម​ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នានា។​ ក៏​ប៉ុន្តែ​ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​បាន​ត្រូវ​លុប​ចោល​ដោយ​ប្រញ៉ាប់​ប្រញ៉ាល់​នៅ​មុន​ពេល​ថ្ងៃ​ត្រង់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចប់​មុន​ពេល​កំណត់​នៃ​ជំនួប​កំពូល​លើក​ទី​ពីរ​ដោយ​មេដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ។​

លោក ត្រាំ​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​មុន​ពេល​លោក​ចាក​ចេញ​ពី​ក្រុង​ហាណូយ​ថា៖ «លោក​អ្នក​ត្រូវ​តែ​ប្រុង​ប្រៀប​ដើរ​ចេញ​ជានិច្ច»។

លោក​បាន​ថ្លែង​បន្ថែម​ថា៖ «ខ្ញុំ​អាច​ចុះ​ហត្ថលេខា​លើ​ឯកសារ​ខ្លះ​នៅ​ថ្ងៃ​នេះ»​ហើយ​លោក​បាន​បញ្ជាក់​ថា «យើង​មាន​ឯកសារ​ប្រុង​ប្រៀប​ស្រេច​ហើយ​ដើម្បី​ចុះ​ហត្ថលេខា»។

លោក​ប្រធានាធិបតី​បាន​និយាយ​បន្ថែម​ថា​ លោក គីម​ ចង់​ឱ្យ​មាន​ការ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ទាំង​អស់​ ហើយ​លោក​បាន​ថ្លែង​ថា​ស.រ.អា.​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ៕

01 មិនា 2019
  • VOA News

 

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy