នាវា​អាមេរិក​បង្កើន​វត្តមាន​ក្នុង​ឈូង​សមុទ្រ​តៃវ៉ាន់​ដើម្បី​បញ្ជូន​សារ​ទៅ​ចិន

27

ការ​ឆ្លង​កាត់​នាវា​អាមេរិក​ពីរ​គ្រឿង​ក្នុង​ឈូង​សមុទ្រ​តៃវ៉ាន់​កាល​ពី​ខែ​កុម្ភៈ ​ដែល​ជា​ការ ឆ្លង​កាត់​លើក​ទី​៤​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក​ បង្ហាញ​ពី​កំណើន​គាំទ្រ​របស់​រដ្ឋាភិបាល ក្រុង​វ៉ាស៊ីនតោន​ដល់​ដែន​ដី​តៃវ៉ាន់​ ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់​ចិន។ ​នេះ​បើ​តាម ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក្នុង​សប្តាហ៍​នេះ។

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា​ ការ​ឆ្លង​កាត់​នាវា​មាន​បំណង​បង្ហាញ​ចិន​ថា នាវា​អាមេរិក​ល្បាត​ជា​ប្រចាំ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​និង​ខាង​ត្បូង​ ហើយ​ក៏​ព្រោះ​តែ​ចិន​ពង្រីក​ផ្ទៃ​សមុទ្រ​ដែរ។

លោក​ អាន់ទ្រូ យាំង ​(Andrew Yang )​ អគ្គ​លេខាធិការ​នៃ​អង្គការ​តាក់​តែង​គោល​នយោបាយ​ហៅ​ថា​ក្រុម​ប្រឹក្សា​ចិន​ស្តី​អំពី​ការ​សិក្សា​គោល​នយោបាយ​ជាន់​ខ្ពស់​ក្នុង​ដែនដី​តៃវ៉ាន់​បាន​ថ្លែង​ថា៖ «ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​និង​ការ​សម្រេច​ចិត្ត​ម៉ឺង​ម៉ាត់ ​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​ប្រតិបត្តិការ​នាវា​របស់​អាមេរិក​ដូច្នេះ​ ខ្ញុំ​គិត​ថា​សហរដ្ឋ​អាមេរិក​បញ្ជូន​សារ​ទៅ​ចិន​ថា​ ខ្លួន​មិន​ពេញ​ចិត្ត​នឹង​ភាព​ច្រង៉េង​ច្រង៉ាង​និង​ឥរិយាបទ​គឃ្លើន​របស់​ចិន​កាន់​តែ​រីក​ខ្លាំង​ឡើង​ក្នុង​តំបន់​នោះ​ទេ‍»។

កាល​ពី​ថ្ងៃទី​២៥​ ដល់​ថ្ងៃទី​២៦ ​ខែកុម្ភៈ ​នាវា​ពិឃាដ្ឋ​អាមេរិក​ដែល​ផ្ទុក​មីស៊ីល ​ដោយ ប្រព័ន្ធ​បញ្ជា​នាវា​ដឹក​ទំនិញ​ Cesar Chavez ​បាន​ឆ្លង​កាត់​ដែន​ទឹក​១៦០​គីឡូម៉ែត្រ ​នៃ​ឈូង​សមុទ្រ​តៃវ៉ាន់​ ដែល​ខណ្ឌចែក​ដែនដី​តៃវ៉ាន់​និង​ចិន៕

01 មិនា 2019
  • VOA News

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy