ហេតុអ្វី​ជំងឺ​កញ្ជ្រិល​ជា​ជំងឺ​គ្រោះថ្នាក់?

EE8EE5A6-657B-4B8D-B2B3-6A419BC1B259_w1023_r1_s

ជំងឺ​ឆ្លង​នានា​ដូចជា​ជំងឺ​កញ្ជ្រិល​ ធ្លាប់​ត្រូវ​បាន​គិតថា​ អាច​គ្រប់គ្រង​បាន​នៅ​តាម​បណ្តា​ប្រទេស​អ្នក​មាន​ ប៉ុន្តែ​ឥឡូវនេះ​អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមាន​ថា​ ពិភពលោក​អាច​ប្រឈម​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​កញ្ជ្រិល​នេះ។

វ៉ាស៊ីនតោន —

ករណី​ឆ្លងជំងឺ​ កញ្ជ្រិល​បាន​កើន​ឡើង​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក​ ជាពិសេស​នៅតាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា។

មនុស្ស​ជាច្រើន​មិន​គិត​ថា​ជំងឺ​កញ្ជ្រិល​ជា​ជំងឺ​សាហាវ​ទេ។ ប៉ុន្តែ​ជំងឺ​នេះ​អាច​សម្លាប់​មនុស្ស​បាន​ ហើយ​វា​ក៏​អាច​បង្ក​ឲ្យ​អ្នកជំងឺ​ក្លាយ​ជា​មនុស្ស​ពិការ​ផងដែរ។ នៅឆ្នាំ​នេះ​រដ្ឋ​ចំនួន១០នៅ​សហរដ្ឋអាមេរិក​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ជំងឺ​កញ្ជ្រិល។ លោក​វេជ្ជបណ្ឌិត Camille Sabella នៅ​ឯ​មន្ទីពេទ្យ​កុមារ​នៅ​ទីក្រុង Cleveland​ ព្យាករណ៍​ថា​ជំងឺកញ្ជ្រិល​នេះ​នឹង​រីករាលដាល​នៅ​ទូទាំង​រដ្ឋ Ohio ផងដែរ។

លោកវេជ្ជបណ្ឌិត Sabella ​បាន​ថ្លែង​ថា៖ «កញ្ជ្រិល​ជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​បំផុត។ នៅពេល​ដែល​ជំងឺ​នេះ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​ នោះគេ​នឹង​ពិបាក​ទប់ស្កាត់ណាស់ ពីព្រោះ​មេរោគ​កញ្ជ្រិល​អាច​ឆ្លង​តាម​ខ្យល់​អាកាស»។

នៅ​ពេល​អ្នក​ជំងឺ​កញ្ជ្រិល​ក្អក​ធ្វើ​ឲ្យ​មេរោគ​នៅ​រ៉ាយប៉ាយ​ពាសពេញ​ខ្យល់​អាកាស។ លោកស្រី​វេជ្ជបណ្ឌិត Nancy Messonnier មក​ពី​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង​បាន​ណែនាំ​ឲ្យ​មនុស្ស​ចាក់ថ្នាំ​វ៉ាក់ស៊ាំង។

លោកស្រីវេជ្ជបណ្ឌិត Messonnier បាន​និយាយ​ថា៖ «ប្រសិនបើ​គេ​ដាក់​អ្នក​ជំងឺ​កញ្ជ្រិល​ម្នាក់​នៅក្នុង​បន្ទប់​ជាមួយ​នឹង​មនុស្ស​១០នាក់ផ្សេង​ទៀត​ដែល​មិន​បាន​ចាក់​វ៉ាក់ស៊ាំង​ នោះ៩នាក់​ក្នុង​ចំណោម​ពួកគេ​នឹង​ឆ្លង​ជំងឺ​កញ្ជ្រិល»។

មេរោគ​កញ្ជ្រិល​អាច​រស់​ក្នុង​បរិយាកាស​ខាងក្រៅ​បាន​រយៈពេល​ពីរម៉ោង ហើយ​លោកស្រី​វេជ្ជបណ្ឌិត Messonnier និយាយ​ថា​ គេ​មើល​មិន​ដឹង​ថា​អ្នកណា​កើតជំងឺ​កញ្ជ្រិល​នោះ​ទេ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​ថ្លែង​បន្ថែម​ថា៖ «មនុស្ស​មួយ​ចំនួន​ឆ្លង​ជំងឺ​កញ្ជ្រិល​បាន​បួនថ្ងៃ​មុន​នឹង​មាន​កន្តួល​ក្រហម​លើ​ខ្លួន។ នេះ​មាន​ន័យ​ថា​ ពួកគេ​ទាំងនោះ​អាច​ចម្លង​ទៅ​អ្នកដ៏ទៃ​បាន​មុន​នឹង​ពួកគេ​ដឹង​ខ្លួន​ថា​មាន​ជំងឺកញ្ជ្រិល»។

លោកស្រី​វេជ្ជបណ្ឌិត Roberta DeBiasi នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារជាតិ​ថ្លែង​ថា​ ការណ៍​នេះ​វា​កាន់​តែ​ពិបាក​សម្រាប់​វេជ្ជបណ្ឌិត​ និង​គិលានុបដ្ឋាយិកា​អាច​ដឹង​ថា​អ្នកណា​មាន​ជំងឺ​កញ្ជ្រិល​នៅ​ដំណាក់កាល​ដំបូង។

លោកស្រីវេជ្ជបណ្ឌិត Roberta DeBiasi និយាយថា៖ «កុមារ​ដែល​មាន​រោគសញ្ញា​ជំងឺកញ្ជ្រិល​ដំបូង​នឹង​មើល​ទៅ​ដូច​កុមារ​ដ៏ទែ​ទៀត​ដែល​កើត​ជំងឺ​ផ្តាសាយ​ដែល​មាន​ហៀរសំបោរ​ និង​ក្អក​ជាដើម។ ក្នុង​រយៈពេល៤ថ្ងៃ​ដំបូង​កុមារ​ទាំងនោះ​នឹង​គ្មាន​កន្តួលក្រហម​លើ​ស្បែក​ទេ»។

លោក​វេជ្ជបណ្ឌិត Camille Sabella បាន​ថ្លែង​ថា​ ជំងឺកញ្ជ្រិល​មាន​គ្រោះថ្នាក់​បំផុត​ពេល​កើត​លើ​ទារក និង​កុមារ​តូចៗ។ លោកវេជ្ជបណ្ឌិត Sabella ថ្លែងថា៖ «វា​មាន​ការ​លំបាក​ដើម្បី​ការពារ​កុមារ​តូចៗ​ដែល​មិន​បាន​ចាក់វ៉ាក់ស៊ាំង​នៅ​អំឡុង​ពេល​មាន​ការ​រីករាលដាល​ជំងឺ​កញ្ជ្រិល»។

ជា​ធម្មតា​ស្នាម​កន្តួល​ចាប់ផ្តើម​ចេញ​នៅ​លើមុខ​ ហើយ​បន្ទាប់​មក​ចេញ​រាលដាល​នៅ​តាម​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ។ នៅ​ពេល​មាន​ជំងឺកញ្ជ្រិល​នោះ​អ្នកជំងឺ​នឹង​មាន​អាការៈ​ក្តៅខ្លួន​ខ្លាំង​ ដែល​ជា​កត្តា​គ្រោះថ្នាក់​សម្រាប់​កុមារ។

អ្នកជំងឺ​ខ្លះ​មាន​ផលវិបាក​ធ្ងន់ធ្ងរ។ ជំងឺ​កញ្ជ្រិល​អាច​បណ្តាល​ឲ្យ​រលាកសួត​ ហើយ​ផលវិបាក​នេះ​ច្រើន​តែ​កើត​លើ​កុមារ​តូចៗ​ដែល​មាន​មេរោគ​កញ្ជ្រិល។

ជំងឺកញ្ជ្រិល​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​ និង​បណ្តាល​ឲ្យ​ស្លាប់​ ឬ​ពិការភាព​អស់​មួយ​ជីវិត។ វិធីការពារ​ជំងឺ​កញ្ជ្រិល​ដែល​ប្រសើរ​បំផុត​គឺ​ថ្នាំវ៉ាក់ស៊ាំង ហើយ​នេះ​គឺជា​អ្វី​ដែល​លោកស្រី​វេជ្ជបណ្ឌិត Katherine O’Brien មក​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​មាន​ប្រសាសន៍៖ «យើង​មាន​ថ្នាំ​វ៉ាក់ស៊ាំង​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ប្រឆាំង​នឹង​ជំងឺ​កញ្ជ្រិល។ ថ្នាំ​វ៉ាក់ស៊ាំង​នេះ​ត្រូវ​បាន​ចែកចាយ​នៅ​ជុំវិញ​ពិភពលោក​ជាង៥០ឆ្នាំ​មក​ហើយ។ កុមារ​រាប់លាននាក់​បាន​ទទួល​ថ្នាំ​វ៉ាក់ស៊ាំង ​និង​បាន​ធំ​ពេញវ័យ​មាន​សុខភាព​ល្អ»។

អង្គការ​សុខភាពពិភពលោក​ប្រកាស​ថា​ ករណី​ឆ្លង​ជំងឺ​កញ្ជ្រិល​ក្នុង​ឆ្នាំ២០១៨បានកើន​ឡើង​ជាង​ចំនួន​ករណី​ឆ្លង​ក្នុងឆ្នាំ២០១៧។ ការកើនឡើង​នេះ​ភាគច្រើន​ដោយសារ​ឳពុកម្តាយ​មិន​យក​កូន​ទៅ​ចាក់​វ៉ាក់ស៊ាំង។ នៅ​តាម​បណ្តា​ប្រទេស​អ្នកមាន​ ពួកគេ​មាន​ជម្រើស​ច្រើន។ ប៉ុន្តែ​សម្រាប់​ប្រទេស​ក្រីក្រ​វិញ​ប្រជាពលរដ្ឋ​គ្មាន​ជម្រើស​អ្វីផ្សេង​នោះ​ទេ៕

05 មិនា 2019
  • Carol Pearson


ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy