អ្នក​ជំងឺ​ក្រលៀន​វ៉េណេស៊ុយអេឡា ១៥ នាក់ ស្លាប់​ដោយ​សារ​គ្មាន​លទ្ធភាព​ព្យាបាល

41

ក្រុង​កា​រ៉ា​កា​សៈ ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​(NGO) ​មួយ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​អ្នក​ជំងឺ​វ៉េណេស៊ុយអេឡា ​១៥ នាក់ បាន​ស្លាប់ ​ក្រោយ​ពី​គ្មាន​​លទ្ធភាព​ព្យាបាល​នៅ​អំឡុង​ពេល​​​​ដាច់​ភ្លើង​អគ្គិសនី​ដែល​រីក​រាលដាល​កាន់​តែ​ធំ​ឡើងៗ​នៅ​ទូទាំង​ប្រទេស​​។​

លោក​ Francisco ​Valencia​ ជា​អគ្គ​នាយក​ក្រុម​សិទ្ធិ សុខភាព​ Codevida​ បាន​និយាយ​ថា​៖ «​កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ​អ្នក​ជំងឺ​ក្រលៀន ១៥ ​នាក់​បាន​ស្លាប់ ​ដោយសារ​មិន​បាន​ព្យាបាល​​»​។​

លោក​ Valencia​ ​បាន​បន្ថែម​ថា​៖ «​ស្ថានភាព​របស់​ប្រជាជន​ដែល​មាន​ជំងឺ​ខ្សោយ​ក្រលៀន​មាន​ការ​លំបាក និង​កាន់​តែ​ធ្ងន់ធ្ងរ​ ​​​យើង​កំពុង​ពិភាក្សា​គ្នា​អំពី​​ជំងឺ ​៩៥ ​ភាគរយ ​មិន​បាន​ព្យាបាល ដែល​បច្ចុប្បន្ន​នេះ​ទំនង​ជា​ឡើង​​ដល់ ​១០០ ​ភាគរយ​ហើយ ខ្វិន​ដើរ​លែង​រួច​​​ដោយ​សារ​ដាច់​អគ្គិសនី»​។​

លោក​បាន​ព្រមាន​ថា​ មាន​អ្នក​ជំងឺ​ ​១ ​ម៉ឺន ​២ ​ពាន់​នាក់​ ដែល​ត្រូវ​ការ​ការ​ព្យាបាល​ កំពុង​ប្រឈម​នឹង​​គ្រោះថ្នាក់​ដោយ​​សារ​ដាច់​ភ្លើង​​។​

ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​មក ​ប្រជាជន​វ៉េណេស៊ុយអេឡា​​​ត្រូវ​បាន​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ស្លុង​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ផលិត​ប្រេង​មួយ​នេះ​។​

រដ្ឋាភិបាល​របស់​​លោក​ប្រធានាធិបតី ​នីកូឡាស ​ម៉ាឌូរ៉ូ ​បាន​ចោទ​ប្រកាន់​ថា ​សង្គ្រាម​ដឹកនាំ​ដោយ​អាមេរិក​សំដៅ​ទៅ​លើ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​កំពុង ដំណើរការ​​។​

អាមេរិក​បាន​គាំទ្រ​​រដ្ឋាភិបាល​បណ្តោះអាសន្ន​​របស់​​មេ​ដឹកនាំ គណបក្ស​ប្រឆាំង​ លោក​ ​Juan ​Guaido។ ​​

នៅ​ពេល​បច្ចុប្បន្ន​នេះ លោក​Guaido ត្រូវ​បាន​​ទទួល​ស្គាល់ ​ថា​ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ដោយ​ប្រទេស​ចំនួនជាង ៥០​​៕

AFP/SK​

Publication date 11 March 2019

 

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy