​​សំណុំ​រឿង​ ​០០២ វគ្គ​០២ សាលា​ក្ដី​ខ្មែរ​ក្រហម

image

សាលា​ក្តី​​ខ្មែរក្រហម បញ្ចេញ​សាលក្រម​ទាំងស្រុង ក្នុង​សំណុំ​រឿង ០០២ វគ្គ​០២ ប្រឆាំង​នឹង​លោក នួន ជា និង​លោក ខៀវ សំផន។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន នៅ​ពី​ថ្ងៃទី២៨ ខែ​មីនា សាលា​ក្តី​ខ្មែរក្រហម​ ចេញ​សាលក្រម​ពេញលេញ​ជា​លាយលក្ខណ៍​អក្សរ​នេះ ជា​សាល​ក្រម​វែង​ជាង​គេ​បំផុត​របស់​សាលា​ក្តី​នេះ។ សាលក្រម​នេះ មាន​កម្រាស់​ ៤.១០១ ទំព័រ​ជាភាសា​ខ្មែរ។ សាធារណជន អាច​ទាញ​យក​សាលក្រម​នេះ ទាំង​បី​ភាសា គឺ​ភាសាខ្មែរ អង់គ្លេស និង បារាំង ពី​គេហទំព័រ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម។

​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ​២០១៨ សាលា​ក្តី​នេះ បាន​ប្រកាស​សេចក្ដី​សង្ខេប​ នៃ​សម្អាង​ហេតុ​ និង​ផ្នែក​សម្រេច​សេចក្ដី​របស់​ខ្លួន ដោយ​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​លោក នួន ជា និង ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ក្នុង​សំណុំរឿង ០០២/០២ លោក នួន ជា​ និង ខៀវ សំផន​ ជាប់​ចោទ​ពី​បទ​អំពើ​ប្រល័យ​ពូជសាសន៍​ ប្រឆាំង​នឹង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ការ​រៀប​អាពាហ៍ពិពាហ៍​ដោយបង្ខំ និង​ការ​រំលោភ សេពសន្ថវៈ ការ​បោសម្អាត​ផ្ទៃក្នុង មន្ទីរសន្តិសុខ ស-២១ មន្ទីរ​សន្តិសុខ​ក្រាំងតាចាន់ មន្ទីរ​សន្តិសុខ អូរកន្សែង និង​មន្ទីរ​សន្តិសុខ​ភ្នំក្រោល ការ​កំណត់​គោលដៅ​មក​លើ​អតីត​មន្ត្រី​របប​សាធារណរដ្ឋ​ខ្មែរ និង​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​នៅ​ការដ្ឋាន​សាង​សង់​ទំនប់ ១ មករា ការ​ដ្ឋានសាង​សង់​ព្រលាន​យន្តហោះ កំពង់ឆ្នាំង និង​ការដ្ឋាន​លើក​ទំនប់​ត្រពាំង​ថ្ម និង​សហករណ៍​ត្រាំកក់។

រហូត​មក​ដល់​ពេល​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​បើក​ដំណើរការ​កាត់​ក្ដី​អស់​រយៈពេល​ជាង ១១​ឆ្នាំ​ហើយ និង​ចំណាយ​ថវិកា អស់​ជាង ៣០០លានដុល្លារ​អាមេរិក។ ជា​លទ្ធផល សាលា​ក្ដី​នេះ​បាន​កាត់ទោស​ឱ្យ​អតីត​មេ​គុក​ទួល​ស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំរឿង ០០១។ អតីត​មេ​ដឹកនាំ ជាន់ខ្ពស់ ខ្មែរ​ក្រហម​ពីរ​រូប គឺលោក ខៀវ សំផន និង នួន ជា ក្នុង​សំណុំរឿង ០០២/០២ នេះ ក៏​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ផង​ដែរ។

ចំណែក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ពីរ​ផ្សេង​ទៀត គឺ​សំណុំរឿង ០០៣ ដែល​មាន​ជន​ត្រូវ​ចោទ មាស មុត និង​សំណុំ​រឿង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ អោ អាន​ និង យឹម ទិត្យ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦។ ប៉ុន្តែ នីតិវិធី​បន្ត​ក្នុង​សំណុំ​រឿង​ទាំង​ពីរ​នេះ​ នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ លើកលែង​តែ ករណី​អតីត​កម្មាភិបាល​ខ្មែរក្រហម​​អ្នកស្រី អ៊ឹម ចែម ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង ០០៤/០១ ត្រូវ​បាន​សាលា​ក្តី​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​កាល​ពី​ខែកុម្ភៈ ឆ្នាំ ២០១៧៕

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy