ប្រាសាទ​​​ព្រំដែន​ជា​ប្រភព​នៃ​ប្រវត្តិសាស្ត្រ​​​

នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុង​ឡាអេនឹង​ប្រកាស​​សេចក្តី​សម្រេច​​អំពី​ដែនដី­​ជម្លោះ​​រវាង​កម្ពុជា​និង​ថៃ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ បើ​ទោះ​បី​ប្រាសាទ​ព្រះវិហារ​បាន​ក្លាយ​ជា­​ចំណុច​ស្នូល​​នៃ​ជម្លោះ​ដែនដី​ប្រទេស​ទាំ­ង​ពីរ​ក្តី ក៏​ប្រាសាទ​បុរាណ​ជាប់​​ព្រំដែន​មួយ​ទៀត​ គឺ​ប្រាសាទ​ស្តុក​កក់​ធំ ជា​តំណាង​មួយ​នៃ​សម័យ​វប្បធម៌​រុងរឿង​របស់­​អាណាចក្រ​ខ្មែរ​ដែល​ប្រទេស​ទាំង​ពីរ​ គួរ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ លោក John Burgess អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​សារព័ត៌មាន​ Washington Post បាន​សរសេរ​សៀវភៅ​មួយ​អំពី​ប្រាសាទ​ស្តុក​ក­ក់ធំ​​នេះ ក្រោម​ចំណង​ជើង​​«រឿងរ៉ាវ​ចារ​ក្នុង​ថ្ម៖ សិលាចារឹក​​ស្តុក​កក់​ធំ​និង​អាថ៌កំបាំង​នៃប្រវត្តិសាស្ត្រ​ខ្មែរ»។ លោក Burgess ថ្លែង​ប្រាប់​លោក សឹង សុផាត នៃ​វីអូអេ​នៅ​ក្នុង​បទសម្ភាសន៍​នេះ​ថា ថ្វី​បើ​ប្រាសាទ​បុរាណ​នៅ​តាម​ព្រំដែន​កម្­ពុជា-ថៃ​​បាន​បណ្តាល​ឲ្យ​មាន​​ជម្លោះ​ដែនដីក្នុង​​ពេល​កន្លង​មក​ក្តី​ ក៏​ប្រាសាទ​បុរាណ​​ខ្មែរ​ទាំង​នេះ​អាច​ជា​­ប្រភព​នៃ​​​ការ​កសាង​ទស្សនៈ​អំពី​ប្រវត្តិ­សាស្ត្រ​រួម​គ្នា​និង​ការ​ទទួល​ស្គាល់​គ្នាទៅ​វិញ​ទៅ​មក​​រវាង​​ថៃ​និង​កម្ពុជា៕

Image de prévisualisation YouTube

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy